Available Episodes
5 of 23
លោក យង់ សាំងកុមារ៖ «ទោះជាការតស៊ូមតិជុំវិញការបោះឆ្នោតមានការលំបាក តែយើងមិនអាចនៅស្ងៀមបានទេ»
ក្រុមការងារគណបក្សចំនួន៤ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា ដែលបានរួបរួមគ្នាធ្វើការតស៊ូមតិជុំវិញការបោះឆ្នោតបានបញ្ចប់១ជំហានហើយ ក្រោយក្រុមការងារនេះបានជួបជជែកគ្នាជាមួយអង្គការសង្គមស៊ីវិល។ ជាជំហានបន្តក្រុមការងាររបស់គណបក្សទាំង៤ នឹងដាក់លិខិតនៅសប្តាហ៍នេះ ដើម្បីស្នើសុំជួបពិភាក្សាជាមួយស្ថាប័នរដ្ឋសភា ក្រសួងមហាផ្ទៃ និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីរិះរកលទ្ធភាពយ៉ាងណាឲ្យមានការកែទម្រង់ គ.ជ.ប និងទាមទារឲ្យមានសេរីភាពខាងនយោបាយពេញលេញ។ លោកបណ្ឌិត យង់ សាំងកុមារ ប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឲ្យដឹងថា ការតស៊ូមតិដើម្បីឲ្យមានកំណែទម្រង់ការបោះឆ្នោត និងការទាមទារសេរីភាពខាងនយោបាយទំនងជាមានការលំបាក តែគណបក្សដែលបានរួមគ្នាមិនអាចនៅស្ងៀមបានទេ។
លោកស្រី ចក់ សុភាព៖ មន្ត្រីរដ្ឋាភិបាលគួរផ្លាស់ប្តូរឥរិយាបថ ឈប់ច្រានចោលរបាយការណ៍ទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស
លោក Vitit MUNTARBHORN អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៥ដល់ថ្ងៃទី២៦សីហា ដើម្បីជជែកពីបញ្ហាសិទ្ធិមនុស្សជាមួយមន្ត្រីរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល។ កំឡុងពេលនៅកម្ពុជា លោក Vitit MUNTARBHORN នឹងជួបជជែកជាមួយតំណាងរដ្ឋាភិបាល អ្នកការពារសិទ្ធិមនុស្ស និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកស្រី ចក់ សុភាព យល់ថាដំណើរទស្សនកិច្ចរបស់លោក Vitit ពេលនេះ ជារឿងល្អ ដែលអាចឲ្យលោកមកអង្កេតនិងស្តាប់មតិរបស់អ្នកពាក់ព័ន្ធដោយផ្ទាល់ ជុំវិញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ជាយោបល់ លោកស្រី ចក់ សុភាព យល់ថា រដ្ឋាភិបាលក៏គួរបើកទូលាយទទួលយកនូវរបាយការណ៍សិទ្ធិមនុស្សរបស់ក្រុមអ្នកជំនាញ ដើម្បីធ្វើឲ្យប្រសើរស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោក សុខ ឥសាន៖ បក្សប្រជាជនកម្ពុជាតែងតែបើកទូលាយចំពោះសិទ្ធិបញ្ចេញមតិពលរដ្ឋ ស្របទៅតាមច្បាប់កំពូលកម្ពុជា
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះគឺលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ ទើបតែបញ្ចប់សិក្ខាសាលាអប់រំមន្ត្រី ស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល»។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពន្យល់ថា សិក្ខាសាលានេះធ្វើឡើង ដើម្បីបញ្ជ្រៀបចំណេះដឹង គោលនយោបាយបក្ស ដល់យុវជនបន្តវេន ដើម្បីឲ្យការផ្សព្វផ្សាយដល់ពលរដ្ឋមូលដ្ឋានមានប្រសិទ្ធភាព។ តាមលោក សុខ ឥសាន បក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្នកំពុងដើរឲ្យទាន់នូវប្រព័ន្ធបច្ចេកវិទ្យាផ្សព្វផ្សាយបែបឌីជីថល ដើម្បីឈានទៅរកការឈ្នះឆ្នោតបន្តនៅឆ្នាំ២០២៣ខាងមុខ។ ជាមួយគ្នានេះ លោក ថា បក្សកាន់អំណាចតែងតែបើកទូលាយចំពោះសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ដែលស្របទៅតាមច្បាប់កំណត់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
កញ្ញា ឈឹម ស៊ីថរ៖ការព្រមានប្តឹងទៅតុលាការគឺជាការលើកទឹកចិត្តឲ្យមានអំពើហិង្សាលើស្ត្រីជាអ្នកតវ៉ា
អំពើហិង្សាបានកើតជាថ្មីទៀតកាលពីម្សិលមិញ រវាងកម្លាំងសន្តិសុខ និងក្រុមស្ត្រីជាអ្នកតវ៉ានៅក្រុមហ៊ុនណាហ្គាវើលដ៍។ ពីខាងអាជ្ញាធរព្រមានថា ខ្លួនកំពុងប្រមូលភស្តុតាងដើម្បីប្តឹងទៅតុលាការប្រឆាំងអ្នកតវ៉ាដោយចោទថា ស្ត្រីទាំងនោះបានប្រើហិង្សាទៅលើសមត្ថកិច្ច។ ប៉ុន្តែ រូបភាពពីសហជីពបង្ហាញថា ស្ត្រីមួយចំនួនមានហូរឈាមស្រោចផ្ទៃមុខនៅក្នុងការប៉ះទង្គិចគ្នាជាថ្មីទៀតនេះ។ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិក-កម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ ហៅការព្រមាននេះថាជាការលើកទឹកចិត្តឲ្យមានអំពើហិង្សាទៅលើស្ត្រីជាអ្នកតវ៉ាបន្ថែមទៀត ខណៈវិវាទការងារនៅតែគ្មានដំណោះស្រាយ។
មេធាវី ជូង ជូងី៖ ការប្តឹងលោក សុន ឆ័យ នឹងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតសកលឆ្នាំ២០២៣
តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែសីហានេះ បានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទ«បរិហាកេរ្តិ៍ជាសាធារណៈ» បន្ទាប់ពីលោក សុន ឆ័យថ្លែងរិះគន់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) តាមរយៈកម្មវិធី Idea Talk របស់The Cambodia Daily កាលពីខែកក្កដាកន្លងទៅ។ លោក ជូង ជូងី មេធាវីការពារសិទ្ធិលោក សុន ឆ័យ បានប្រាប់វិទ្យុបារាំង RFI ថា សំណុំរឿង លោក សុន ឆ័យ ពាក់ព័ន្ធនឹងបញ្ហានយោបាយច្រើនជាងផ្លូវតុលាការ។ ក្រៅពីលើកទឹកចិត្តឲ្យអ្នកនយោបាយនិយាយពីការពិតបន្តទៀត លោក ជូង ជូងី បញ្ជាក់ថាបណ្តឹងលើលោក សុន ឆ័យ នឹងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ដោយសារលោក សុន ឆ័យ រវល់តែរឿងបណ្តឹងមិនអាចធ្វើសកម្មភាពនយោបាយអ្វីបានឡើយ។
Similar Stations
ToXoRs minimalRADIO
Günzburg, Minimal, Techno, Trance, Podcast
Black-Dance-Radio
Electro, Rock, Podcast
RGS - Radio Grandi Successi
Rock, Electro, Podcast
Greensleeves Radio
Mainz, Alternative, Indie, Rock, Podcast
London Taxi Radio
London, Podcast, Talk
radioH2o
Lorrainville, Rock, Classic Rock, Podcast, Talk
Radio hsf
Ilmenau, Hip Hop, Podcast, Rock
Straightsound
Berlin, Podcast
Nova 80
São Paulo, Techno, Podcast, Pop
Rádio Cantinho dos Emigrantes
Podcast
ahoy radio
Hamburg, Urban, Indie, Electro, Podcast, Alternative
Radio Rock & Blues
Marseille, Blues, Pop, Rock, Podcast
Radio DEEP Romania
Bucharest, Dancehall, Electronica, Film & Musical, Podcast
Listen to ភ្ញៀវប្រចាំថ្ងៃ, RTÉ Radio 1 and Many Other Stations from Around the World with the radio.net App

ភ្ញៀវប្រចាំថ្ងៃ
asdf 1
Download now for free and listen to radio & podcasts easily.


ភ្ញៀវប្រចាំថ្ងៃ: Stations in Family